1. Skip to Menu
  2. Skip to Content
  3. Skip to Footer

កម្មវិធីចុះកម្មសិក្សារបស់និស្សិត

​ក្នុង​អំឡុង​ឆមាស​ចុង​ក្រោយ​ នៃ​ឆ្នាំ​បញ្ចប់​ និស្សិត​នឹង​ត្រូវ​ចូល​រួ​ម​ក្នុ​ង​បរិ​ស្ថាន​ការ​ងារ​ ដែល​រំពឹង​ថា​ គេ​នឹង​ចាប់​យក​នូវ​សកម្ម​ភាព​ផ្សេង​ៗ​ នៅ​ក្នុង​អង្គ​កា​រ​ ដែល​និស្សិត​ទាំង​នោះ​ទៅ​រួមការ​ងារ​ជា​មួយ​។​ កម្ម​វិធី​ចុះ​កម្ម​សិក្សា​របស់​និស្សិត​ គឺ​ជា​ផ្នែ​កមួ​យ​ផងដែរ​ក្នុ​ងកម្ម​វិធី​សិក្សា​របស់​វិទ្យា​ស្ថាន​។ កា​រ​ចូល​រួម​ ៦​ សប្តាហ៍​ ក្នុង​បរិស្ថាន​ការ​ងារ​ មិ​​ន​ត្រឹម​តែ​ជួយ​ជម្រុញ​ឲ្យ​និស្សិត​យល់​​ពី​ការ​អនុ​វត្ត​ន៍​នូវ​មុខ​វិជ្ជា​ ចំ​ជំនាញ​ ជា​មួយ​នឹង​អង្គ​កាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​រីក​ចម្រើន​ទៅ​ជា​មនុស្ស​ធំ​ទទួល​ខុស​ត្រូ​វ​ការ​ងារ​។​ កម្ម​វិធី​ចុះ​ក​ម្ម​សិក្សា​របស់​និស្សិត​ ផ្តល់​ដល់​និស្សិត​នូវ​កាលា​នុវ​ត្តិភាព​ ដើម្បីអ​នុវត្ត​ និង​ប្រមូល​ផ្តុំ​ នូវ​ចំណេះ​ដឹ​ង​ និង​ជំនាញ​ដែល​ទទួល​បាន​ក្នុង​អំឡុង​ពេល​នៃកា​រ​សិក្សា​របស់គេ​ ។​ និស្សិ​ត​ នឹង​ត្រូវ​គេប្រគល់​ការងារ​ ដែល​តម្រូវ​ឲ្យ​បង្ហាញ​នូវ​ភាព​ឯករាជ្យ​ គំនិត​ផ្តួច​ផ្តើម​ ភាព​ឆ្នៃ​ប្រឌិត​ការ​បណ្តុះ​គំនិត​ និង​ ភាព​ប៉ិន​ប្រសប់​។