1. Skip to Menu
  2. Skip to Content
  3. Skip to Footer

អំពីវិទ្យាស្ថាន ស៊ីតិក

១.ចក្ខុវិស័យ
វិទ្យាស្ថានស៊ីតិក ត្រូវបន្តក្លាយខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយឈានមុខគេលើការបណ្តុះបណ្តលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ប្លង់និងរចនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពអប់រំ គ្រប់គ្រង ស្រាវជ្រាវ និងសេវាកម្ម ឱ្យមានកម្រិតអន្តរជាតិ ។

២.បេសកកម្ម
ដើម្បីធានាឲ្យបាននូវលទ្ធផលនៃចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិក ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយបណ្តុះបណ្តាល​និង​អប់រំ​និស្សិត​ប្រកប​ដោយ​គុណ​ភាព​ និង​ក្រម​សីលធម៌​ ដែល​អាច​ផ្តល់​ឱកាស​ជូន​និស្សិត​នូវ​ទីផ្សារ​ការ​ងារ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវ​ឌ្ឍ​ធន​ធាន​បុគ្គ​លិក​និ​ង​គ្រូ​បង្រៀន​ សេវា​កម្ម​សិក្សា​ល្អ​ពិ​សេស​ និងទំនើបកម្មលើកម្មវិធីសិក្សា និងធនធានសម្ភាររូបវ័ន្ត ។

៣.គោលបំណង
ដើម្បីសម្រេចបេសកកម្ម ស្របតាមចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិក ប្តេជ្ញាសម្រេចឱ្យបាននូវគោលបំណងសំខាន់ ៗ ចំនួនប្រាំគឺ៖
1) លើកកម្ពស់ការអភិវឌ្ឍកម្មវិធីសិក្សា ឱ្យមានគុណភាពដើម្បីឆ្លើយតបទៅនឹង គោលនយោបាយអប់រំកម្ពុជា និងទីផ្សារការងារថ្នាក់ជាតិនិងអន្តរជាតិ
2) បន្តលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាដល់សិស្ស និស្សិត និងគ្រប់ភាគីពាក់ព័ន្ធ
3) លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រលើដំណើរការរបស់វិទ្យាស្ថាន ឱ្យមានប្រសិទ្ធភាព
4) លើកកម្ពស់ការអភិវឌ្ឍន៍ធនធាន បុគ្គលិក និងគ្រូបង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាព
5) ពង្រឹងសេវាកម្មគាំទ្រការសិក្សាដើម្បីធានាថានិស្សិតទទួលបាននូវជោគជ័យក្នុងការសិក្សា ប្រកបដោយគុណភាព គុណធម៌ និងច្នៃប្រឌិតខ្ពស់