1. Skip to Menu
  2. Skip to Content
  3. Skip to Footer

សារស្វាគមន៍ពីនាយកវិទ្យាស្ថាន

​តាង​នាម​វិទ្យា​ស្ថាន​ស៊ី​តិក​ ខ្ញុំ​មាន​កិត្ដិ​យស​ដ៏​ឧត្ដុង្គ​ឧត្ដ​ម​ ជម្រាប​ជូន​ អ្នក​សិក្សា​ ឱ្យ​បាន​ជ្រាប​ថា​ វិទ្យា​ស្ថាន​ស៊ីតិ​ក​ គឺ​ជា​គ្រឹះ​ស្ថាន​ឧត្ដ​ម​សិក្សា​មួយ​មាន​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​លើ​ការ​បណ្ដុះ​ប​ណ្ដាល​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​ និង​ឌីហ្ស៉ាញ​ (​ប្លង់​ និង​រចនា​)​។​វិទ្យាស្ថាន​ស៊ីតិក​ មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូ​វ​សហ​ព័ន្ធ​រុស្ស៊ី​ ដែល​ជា​តំបន់​ប្រជុំ​ទៅ​ដោយ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ ពោល​គឺ​ ផ្ដល់​​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ស្វែង​រក​ពី​សំណាក់​អ្នក​សិក្សា​ និង​អ្នក​ពាក់​ព័ន្ធ​។​

វិទ្យា​ស្ថាន​ស៊ី​តិក​ មាន​អាគារ​ និ​ង​បន្ទប់​សិក្សា​ ដែល​មាន​បំពាក់​សម្ភា​រ​បរិក្ខា​សិក្សា​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ឱ្យ​ការ​សិក្សា​មាន​ភាព​រលូន​ រួម​មាន​ម៉ាស៊ីន​ត្រជាក់​ LCD​ Projector​ បណ្ណាល័យ ​e-book​ និង​ video training​ ជា​ដើម​។​ល​។​ វិទ្យា​ស្ថាន​មាន​សាស្ដ្រា​ចារ្យ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ សញ្ញា​បត្រ​ខ្ពស់​ ព្រម​ទាំង​វិជ្ជា​ជីវៈ​ លើ​ការ​បង្រៀន​។​ វិទ្យាស្ថាន​ស៊ី​តិក  មាន​ការិយាល័យ​សិក្សា និង​សេវា​និស្សិត ដែល​ជំរុញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឆ្នាំ​ចុងក្រោយ​មានឱកាស​ចុះ​ធ្វើ​ការងារ​តាម​បណ្ដា​ក្រុមហ៊ុន អង្គការ និង​ស្ថាប័នផ្សេងៗ ទៅតាម​ភាពខ្លាំង​របស់​ពួកគេម្នាក់ៗ ដែល​កិច្ចការ​នេះ​ធ្វើឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​ស៊ី​តិក​ភាគច្រើន​មានការ​ងារ​ធ្វើ​ភ្លាម​នៅពេលដែល​ពួកគេ​បញ្ចប់​ការសិក្សា ដែល​ស្រប​នឹង​ពាក្យស្លោក​ថា «ចាប់ផ្ដើម​ការសិក្សា​ជាមួយ​យើង អ្នកនឹង​បញ្ចប់​ទៅវិញ​ជាមួយនឹង​ឱកាស​ការងារ»។ វិទ្យាស្ថាន​ស៊ី​តិក ទទួលបាន​ការទទួល​ស្គាល់ គុណភាព​អប់រំ​ពេញសិទ្ធិ​លើ​ការបណ្ដុះបណ្ដាល​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ពី​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​របស់​ប្រទេស និង​សង្គម វិទ្យាស្ថាន​ប្ដេជ្ញា​បន្ដ​ធានា​លើកកម្ពស់​បណ្ដុះបណ្ដាល ដោយ​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ទៅលើ ៖
•ការអភិវឌ្ឍ​កម្មវិធីសិក្សា​នៅ​គ្រប់​កម្រិត​បណ្ដុះ​បណ្ដាលឱ្យ​កាន់តែ​ប្រសើរឡើង
•ការពង្រឹង​គុណភាព​នៃ​ការគ្រប់គ្រង សម្ភារ​បរិក្ខារ សម្រាប់ សកម្មភាព​រៀន និង​បង្រៀន។
•ការសម្រិតសម្រាំង​សាស្ដ្រាចារ្យល្អៗ និង​ពង្រឹងសមត្ថភាព​សាស្ដ្រាចារ្យ លើ​គ្រប់​មុខជំនាញ​ឯកទេស ដែល​ត្រូវ​ធានា​គុណភាព​នៃ​ការបណ្ដុះ បណ្ដាល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម​ជាតិ និង អន្ដរជាតិ ។

ជាទី​បញ្ចប់ ខ្ញុំ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា គុណភាព​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​នឹង​ឈានឆ្ពោះ ទៅដល់​កម្រិត​អារ្យ​ប្រទេស និង​សូម​ជូនពរ អស់លោក លោកស្រី អ្នកសិក្សា ឱ្យមាន​អនាគត រុងរឿង និង​ភ្លឺស្វាង​ជានិច្ច​និរន្ដរ៍។ សូម​អរគុណ!