ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា
អ្វីទៅ “ពាណិជ្ជកម្មព័ត៌មានវិទ្យា”?
What is “Business information Technology ”?
នៅក្នុងយុគសម័យថ្មីនេះ ការធ្វើពាណិជ្ជកម្មគឺពឹងផ្អែកយ៉ាងខ្លាំងទៅ លើការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីធ្វើការ ប្រកួត ប្រជែងគ្នា។ ពាណិជ្ជកម្មដោយប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា នឹង ផ្តល់ដល់លោក អ្នកនូវចំណេះដឹងពីរបញ្ចូលគ្នាគឺចំណេះដឹងទៅ លើការធ្វើពាណិជ្ជកម្ម និង បច្ចេកវិទ្យាព័ត៌មានវិទ្យា។
ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្មគឺជាប្រធានបទកំពុងតែពេញនិយមនៅក្នុងបណ្តាប្រទេសជឿនលឿននៅលើពិភពលោក ហើយដែលប្រទេសកំពុងអភិវឌ្ឍន៍នានាកំពុងតែ ខិតខំគ្រប់បែបយ៉ាងដើម្បីទាញ យកអត្ថប្រយោជន៍ មកអនុវត្តក្នុងការធ្វើពាណិជ្ជកម្មរបស់ខ្លូន។ និន្នាការនៃតម្រូវការធនធាន មនុស្ស អង្គភាពជំនួញ មានសភាព កាន់តែធំធេងទៅៗ ដែលតម្រូវឲ្យអ្នកគ្រប់គ្រង ទាំងឡាយមាន ចំណេះដឹងយ៉ាង ទូលំទូលាយទៅលើបច្ចេកវិទ្យាថ្មីៗបំផុតក្នុងការងារ របស់ខ្លួន ។ ការយល់ដឹងអំពីការធ្វើពាណិជ្ជកម្ម ដោយប្រើ ព័ត៌មានវិទ្យាពិតជា បានផ្តល់ជូនលោកអ្នកនូវចំណេះដឹងដូចការរៀបរាប់ខាងលើនេះ។