ពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានស៊ីតិក
នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៤ វិទ្យាស្ថានស៊ីតិក បានប្រារព្ឋពិធីប្រគល់សញ្ញាបត្រដល់និស្សិតបរិញ្ញាបត្រជំនាន់ទី៦ ទី៧ និងទី៨ ព្រមទាំងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ ទាំងអស់ដែលមានចំនួនសរុប១៥៧៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, បុគ្គលិក, សាស្ត្រាចារ្យ, អាណាព្យាបាល និងនិស្សិត ជាច្រើនរូបទៀត។