1. Skip to Menu
  2. Skip to Content
  3. Skip to Footer

ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា

អ្វីទៅ “ពាណិជ្ជកម្មព័ត៌មានវិទ្យា”?
What is “Business information Technology ”?
នៅ​ក្នុង​យុគ​សម័យ​ថ្មី​នេះ ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​គឺ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ ​លើ​ការ​ប្រើ​ប្រាស់​ ប្រព័ន្ធ​ព័ត៌​មា​ន​វិទ្យា​ដើម្បី​ធ្វើ​ការ​ ប្រកួត​ ប្រជែង​គ្នា​។​ ពាណិជ្ជ​កម្ម​ដោយ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ ព័ត៌មាន​វិទ្យា​ នឹង​ ផ្តល់​ដល់​លោក ​​អ្នកនូវ​ចំណេះ​ដឹង​ពី​រ​បញ្ចូល​គ្នា​គឺ​ចំណេះ​ដឹ​ង​ទៅ​ លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​ បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​។

ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្មគឺជា​ប្រធាន​បទ​កំពុង​តែ​ពេញ​និយម​នៅ​ក្នុ​ង​​បណ្តា​​ប្រទេស​ជឿន​​លឿន​នៅ​លើ​ពិភព​លោក​ ហើយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​កំ​ពុង​តែ​ ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ទាញ​ យក​អត្ថ​ប្រយោជន៍​ មក​អនុ​វ​ត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ខ្លូន​។​ និន្នា​ការ​នៃ​តម្រូវ​ការ​ធន​ធាន​ មនុស្ស​ អង្គ​ភាព​​ជំនួញ​ មាន​សភាព​ កាន់​តែ​ធំ​ធេង​ទៅ​ៗ​ ដែល​តម្រូ​វ​ឲ្យ​អ្នក​គ្រប់​គ្រង​ ទាំង​ឡាយ​មា​ន​ ចំណេះ​ដឹង​យ៉ាង​ ទូលំ​ទូលាយ​ទៅ​លើ​បច្ចេក​វិទ្យា​ថ្មី​ៗ​បំផុត​ក្នុង​ការ​ងារ​ របស់​ខ្លួន​ ។ ​ការយល់​ដឹង​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ដោយ​ប្រើ​ ព័ត៌​មាន​វិទ្យា​ពិត​ជា​ បាន​ផ្តល់​ជូន​លោក​អ្ន​ក​នូវ​ចំណេះ​ដឹង​ដូច​ការ​រៀប​​រាប់​ខាង​លើ​នេះ​។