1. Skip to Menu
  2. Skip to Content
  3. Skip to Footer

ជំនាញគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យា


ហេតុអ្វីសិក្សាជំនាញ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា?
យុគសម័យបច្ចុប្បន្ន គឺជាយុគសម័យកុំព្យួទ័រ ហើយ សព្វថ្ងៃបច្ចេក វិទ្យានេះត្រូវបានគេយកមកប្រើប្រាស់ យ៉ាងទូលំទូលាយលើគ្រប់ វិស័យដូចជាវិទ្យាសាស្រ្ត បច្ចេកទេស ពាណិជ្ជកម្មសេវាសាធារណៈ រដ្ឋបាល...។ កាលណា សង្គមមនុស្ស កាន់តែរីកចម្រើន នោះវិស័យ ព័ត៌មានវិទ្យា ត្រូវតែរីកចម្រើនស្របគ្នាផងដែរ ។ កំណើន នៃការប្រើ ប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា បានកើនឡើង យ៉ាងឆាប់រហ័ស បំផុត ក្នុងប្រទេស កម្ពុជាព្រោះថាទាំង ស្ថាប័នរដ្ឋ និងឯកជន បាននឹង កំពុងកែប្រែប្រព័ន្ធ ការងារតាមបែបព័ត៌មានវិទ្យាវិញដើម្បីទាន់ តម្រូវ ការនៃសង្គមការងារ ។ បច្ចុប្បន្ននេះ សូម្បីតែការងារតូចតាច ឧទាហរណ៍ដូចជា បុគ្គលិកផ្នែករដ្ធបាលជាដើម ក៏ទាមទារនូវចំណេះ ដឹង ផ្នែកព័ត៌មានវិទ្យា ក្នុងការ បំពេញការងារដែរ ។ ហេតុដូច្នេះ ហើយបានជា អង្គភាពការងារ មិនថាឡើយ អង្គភាពរដ្ឋ ឬឯកជន ឡើយ គឺត្រូវ ការធនធានមនុស្សផ្នែក ព័ត៌មានវិទ្យានេះ ដើម្បីកែប្រែ ប្រព័ន្ធការងារ របស់ពួកគេឲ្យមានការរីកចម្រើនដែលធ្វើឲ្យពួកគេ អាចប្រកួតប្រជែងបាន ។